ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីស្ថិតក្នុងស្លៀកពាក់ជាទាហានឡើងវិញនាថ្ងៃនេះខណៈជួបពុក«សម្ដេចតេជោ»ថា“ប៉ុណ្ណឹងហើយ (សម្តៅលើសក់) វាអត់រកមួកពាក់ទៀត” គាត់សើច
ភ្នំពេញ៖ក្រោយពីបានអាក់ខាន មិនពាក់ឯកសណ្ឋានអស់រយៈពេល១៥ឆ្នាំ ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីលើកឡើងថា៖ថ្ងៃនេះបានពុក និងនិត «ឧត្ដមសេនីយ៌ហ៊ុន ម៉ានិត»ណែនាំពីបទប្បញ្ញត្តិយោធា។
នេះបើយោងតាមបណ្ដាញសង្គមរបស់ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីនាថ្ងៃ២៦មិថុនា២០២៥។
ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បន្តថា៖ជាពិសេសក្នុងវីដេអូ ពុកបានណែនាំថា ក្នុងស្ថានភាពពេលនេះ (ភាពតានតឹង) ទោះជាឧបនាយករដ្ឋមន្ត្រី ក៏គួរយកឯកសណ្ឋាន និងពាក់ស័ក្តិវិញ ដើម្បីត្រៀម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បន្តទៀតថាពុកថាគ្មានកិត្តិយសអ្វីធំជាង ការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជានោះទេ ៕




