ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ៖ប្រជាពលរដ្ឋនៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន

86

ឧត្ដរមានជ័យ៖នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។

ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្រុក- ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ បន្តថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល សម្តេច បាន ណែនាំ ឲ្យ ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ ឆ្នោត ឲ្យ ទៀត ។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច ចង់ ឲ្យ សមាជិក ក្រុម ប្រឹក្សា មាន ភាព ជិត ស្និត ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង បម្រើ ប្រជា ពលរដ្ឋ អោយ បា ន ល្អ។

ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល ខំ ប្រឹង ដើម្បី ប្រជាពលរដ្ឋនាពេលកន្លងមក ជាមួយគ្នានេះសម្ដេចបានបញ្ជាក់ដល់ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ យ៉ាង ណាក៏ ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ ជា កាលា នុវត្តភាព ។

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុ ម ប្រឹក្សា ជំរុញ ប្រជាពលរដ្ឋ ដាំ ដុះ ផលិត ផល កសិកម្ម ប្រែ ក្លាយ វិបត្តិ ទៅ ជា កាលានុវត្តភាព លើកទឹកចិត្តឲ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង ខេត្ត ហើយ កង ទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឲ្យមានការដាំដុះ ដើម្បីផ្គត់ ផ្គង់ កម្លាំង ប្រដាប់ អាវុធ នៅនឹងកន្លែង, តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់ អាវុធ អាច តម្រូវ ការយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ ផ្លាស់ ប្តូរ មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច កន្លង ទៅ កាល ពី ឆ្នាំ ២០១១ នោះ ទេ ។ សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បី ការពារ ខ្លួន ហើយ កុំ ភ្លេច ការ បង្ក បង្កើន ផល ទោះ សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល នេះរ ដូវ វស្សា បាន មក ដល់ ហើយ ។

បន្ថែមពីនេះ ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គោល នយោ បាយ ភូ មិ ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់ ហើយអ្នក ដឹក នាំ មាន ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល រួម គ្រប់ គ្រង សន្តិសុខ សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។

ចំពោះការបិទព្រំដែនតាមទំនើងចិត្តរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ថៃបិទដោយ ខ្លួន ឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស ថៃ បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ី ជាដើម ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឲ្យព្រំដែន ជាមួយ ប្រទេស ជិត ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង