ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

65

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានផ្តល់ពត៌មានដល់អាជ្ញាធរមូលដ្ឋានថា មានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានពត៌មានភ្លាម លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ នៅម៉ោង១២រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ បានចុះសង្គ្រោះជនប្រើប្រាស់គ្រឿងញៀន ។

ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេសជនសង្ស័យទាំ២នាក់មានសារធាតុញៀ។

ជនសង្ស័យទាំង២នាក់ ៖ទី១-ឈ្មោះ យ៉ាឡា ហ្សានីសា ភេទប្រុស អាយុ៣៤ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

២-ឈ្មោះ រ៉ ហ្វីអា ភេទស្រី អាយុ៣៣ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។

បើតាមសម្តីប្រជាពលរដ្ឋបានផ្តល់ពត៌មានដល់អាជ្ញាធរមូលដ្ឋានថាមានអ្នកប្រើប្រាស់ថ្នាំញៀន ដោយទទួលបានពត៌មានភ្លាមលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យផ្នែកជំនាញមានលោកអធិការរង សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនមកអធិការនគរបាលខណ្ឌឬស្សីកែវចាត់ការបន្តដោយធ្វើតេសជនសង្ស័យទាំ២នាក់មានសារធាតុញៀ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ក្រុមការងារបានធ្វើការសង្គ្រោះ ទទួលយកមករដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដើម្បីស្នើសុំរៀបបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង