ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាម ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAME)

154

ភ្នំពេញ៖រដ្ឋបាល រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ២ ឆ្នាំ ២០២៥ បាន ចេញ សេ ចេ ក្តី សម្រេច បង្កើត គណៈកម្មការ ចំពោះ កិច្ច ប្រយុទ្ធ ប្រឆាំង ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAME) ដែល មាន ឯកឧត្ដម ឃួ ង ស្រេង ជា ប្រធាន អមដោយ អនុប្រធាន អនុប្រធាន ប្រចាំការ និង សមាជិក ជា ច្រើន រូប ។

ការ បង្កើត គណៈកម្មការ ចំពោះ កិច្ចនេះ បាន ធ្វើ ឡើង តាម អនុសាសន៍ ណែនាំ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច មហា បវរ ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី នៃ កម្ពុជា នៅ ក្នុង កិច្ចប្រជុំ ក្រុមការងារ ចំពោះ កិច្ច គណៈកម្មការ ប្រយុទ្ធ ប្រឆាំង ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ដើម្បី ត្រួតពិនិត្យ វឌ្ឍនភាព និង ដាក់ ទិស ដៅ ការងារ បន្ត កាលពី ព្រឹក ថ្ងៃ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ។

សេចក្តីសម្រេច គណៈកម្មការ ចំពោះ កិច្ច នេះ មាន សមាសភាព ២៥ រូប ឯកឧត្ដមឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ជា ប្រធាន អម ដោយ អនុប្រធាន ចំនួន ៨ រូប រួម មាន ៖
ទី ១- ឯកឧត្ដម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ជា ប្រធាន
ទី ២- ឯកឧត្ដមហ៊ុន សុ រិ ទ្ធី អភិបាលរង រាជធានី ភ្នំពេញ ជា អនុប្រធាន
ទី ៣- ឯកឧត្ដមកើត ឆែ អភិបាលរង រាជធានី ភ្នំពេញ ជា អនុប្រធាន
ទី ៤- ឯកឧត្ដមឃ្លាំង ហួត អភិបាលរង រាជធានី ភ្នំពេញ ជា អនុប្រធាន
ទី ៥- ឯកឧត្ដមសុខ ពេញ វុ ធ អភិបាលរង រាជធានី ភ្នំពេញ ជា អនុប្រធាន
ទី ៦- លោក ឧត្តមសេនីយ៍ឯក ជួន ណា រិ ន្ទ អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ជា អនុប្រធាន ប្រចាំការ
ទី ៧- លោក ឧត្តមសេនីយ៍ឯក រ័ ត្ន ស្រ៊ា ង មេបញ្ជាការ រង កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ជា អនុប្រធាន
ទី ៨- លោក ឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការ រង កងពលតូច លេខ ៧០ នាយសេនាធិការ ជា អនុប្រធាន
ទី ៩- លោក ឧត្តមសេនីយ៍ទោ ស្រី សុផល មេបញ្ជាការ រង យោធភូមិ ភាគ ពិសេស ជា អនុប្រធាន ៕

អត្ថបទដែលជាប់ទាក់ទង