ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

65

កំពង់ធំ៖នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ ប្រធាន គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ទីស្នាក់ការ គណ បក្ស ប្រជាជន កម្ពុជានៅក្នុងខេត្តកំពង់ធំ។

ឯកឧត្ដមវង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និ ង ជា ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដោយសារ ស្នាក់ ការគណបក្សប្រជាជនខេត្តកំពង់ធំបច្ចុប្បន្ន មានសភាពតូចចង្អៀត និងមិនអាច ឆ្លើយតបបានទៅនឹងតម្រូវការការងារជាក់ស្តែងរបស់គណបក្ស ដែលកន្លងមក រាល់ ការ រៀបចំពិធីជួបជុំជាមួយសមាជិកបក្សម្តងៗ តែងតែជួលទីតាំងឯកជន សម្រាប់រៀប ចំពិធី ដូចនេះក្រុមការងារបក្សបានឯកភាពគ្នាជាឯកច្ឆន្ទ សាងសង់ទីស្នាក់ការគណ បក្ស ខេត្ត ថ្មី ដើម្បីឱ្យមានភាពសក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបាន ទៅ នឹងតម្រូវការចាំបាច់ នៃការងារប្រកបដោយប្រសិទ្ធភាព។

គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវ បាន គិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់ និង មាន ពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុន រចនា ប្លង់ «មនាខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

ទី១៖ អគារ ទីស្នាក់ការធំ៖ ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារ ភ្ជាប់ ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ ដែលជាប្រភេទដំបូល ដ៏ពេញ និយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ ៣,១៦៨ ម៉ែត្រក្រឡា ហើយមានតួនាទីសំខាន់ សម្រាប់ បម្រើ ដល់ការជួបជុំធំៗ ដែលអាចទទួលមនុស្សបានពី ៨០០ ដល់ ១ ០០០នាក់ និង ជា ការិយាល័យធ្វើការ បន្ទប់រង់ចាំ សាលប្រជុំតូច។
ទី២៖ អគាររដ្ឋបាល៖ ត្រូវបានរចនាឡើងស្របតាមស្ថាបត្យកម្មខ្មែរដែលមាន ដំបូល ប្រភេទរោងឌឿង និងមានក្រឡាផ្ទៃសរុបទំហំ ៤៧១ម៉ែត្រក្រឡា។ អគារនេះមានមុខ ងារបម្រើឱ្យការងារទូទៅប្រចាំថ្ងៃរបស់គណបក្សខេត្ត រួមមាន៖ បន្ទប់សម្រាប់ មន្ទីររដ្ឋ បាល, មន្ទីររណសិរ្ស, គណៈឃោសនាអប់រំ, គណៈចាត់តាំង, គណៈត្រួតពិនិត្យ, គណៈ ចលនាមហាជន, គណៈហិរញ្ញវត្ថុ និងបន្ទប់ប្រជុំ។

ក្រៅពីអគារសំខាន់ទាំងពីរខាងលើនេះ ក៏មានការសាងសង់អគារ និងហេដ្ឋារចនា សម្ព័ន្ធ ពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ អគារផ្ទះបាយដែលមានក្រឡាផ្ទៃសរុបទំហំ ៣០៥ម៉ែត្រក្រឡា, អគារទទួលទានអាហាររួមមានក្រឡាផ្ទៃសរុបទំហំ ២១៩ ម៉ែត្រ ក្រឡា, រោងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ខ្យូសកម្សាន្ត ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីង ផ្សេងៗ ដែល អាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំថ្មីនេះ គ្រោងនឹងសាងសង់ឱ្យបាន រួចរាល់ មុនដំណាច់ឆ្នាំ២០២៦ ដែលត្រូវចំណាយថវិកាប្រមាណ ២ ៦៦៧ ៩៧៦ដុល្លារ រួមបញ្ចូលថវិកាចំណាយលើទីប្រឹក្សាបច្ចេកទេស (Consultant) ប៉ុន្តែមិនទាន់បូករួមលើការចំណាយក្នុងការចាក់ដីបំពេញ និងកែលម្អដី ព្រមទាំងពន្ធអាករក្នុងករណីច្បាប់តម្រូវឱ្យបង់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង