ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាថ្ងៃ​ចុង​សប្ដាហ៍​នេះ​នៅតាមដងផ្លូវ​ថ្មើរ​ជើង​ Walk Street» ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ចាស់ក្មេងយ៉ាងច្រើន​កុះករ​មកដើរលេងកម្សាន្តសប្បាយយ៉ាងរីករាយ

81

ភ្នំពេញ៖គិតមកដល់ពេលនេះផ្លូវថ្មើរជើង Walk Street» មានអាយុជាង៥ខែមកហើយក្រោយដាក់ឲ្យិដំណើរការសាកល្បងដោយចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១១យប់រៀងរាល់ថ្ងៃសៅរ៏និងថ្ងៃអាទិត្យនិងកំពុងទទួលប្រជាប្រិយ៏ភាព យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដោយ មានយកចិត្តទុកដាក់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន និងអនាម័យលើផ្លូវថ្មើរជើង Walk Street» ជាប្រចាំ។ផ្លូវថ្មើរជើង Walk Street» ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រែក្លាយផ្លូវថ្មើរជើង Walk Street» ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៏មកពីគ្រប់ទិសទីឲ្យិមកលេងកំសាន្តដោយចាត់ទុកថា៖ជាពិធីបុណ្យអុំទូកប្រចាំសប្តាហ៏នៅរាជធានីភ្នំពេញទៀតផង។

ដោយសារផ្លូវថ្មើរជើងនៅភ្នំពេញនេះកាន់តែល្បីល្បាញពីមួយសប្ដាហ៌ទៅមួយសប្ដាហ៌នោះហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីខេត្តកំពង់ធំនាថ្ងៃទី៣កក្ដដា២០២៥នេះដោយលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តទាំងអស់ប្រកួតគ្នាបង្កើនសោភ័ណភាពនៅទីសាធារណៈ ហើយបើក្លាហានប្រជែងជាមួយ«ផ្លូវថ្មើរជើងនៅភ្នំពេញWalk Street»៕

អត្ថបទដែលជាប់ទាក់ទង