ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា៩កក្កដា» លើកទី២៩នៅខេត្តកំពង់ចាម

65

កំពង់ចាម៖នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ ព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធ ព្រះរាជពិធី «រុក្ខ ទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិ កសិ ដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះ មហា ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហា ប វរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯក អគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ ដឹក នាំ មន្ត្រីរាជការខេត្ត កំពង់ ចាម ព្រមទាំងមានការអញ្ជើញចូលរួម ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ជា ច្រើនរូប ទៀត។

«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះ ករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនា ដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ ប្រជា រាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមាន ប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះ ករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ ផ្តើម ប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២មក។

មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើតជាចលនាជាតិ ស្រឡាញ់ ថែ រក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយ បង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សា លា រៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋ បាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លាន ដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើម ផ្សេងទៀត ត្រូវ បានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូល ឈើ ហូប ផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទី ជា ដើម។ល។

សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ដើម នឹងត្រូវ ដាំ ក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ គឺជាអតីតស្ថានីយ កសិ កម្មចំការក្រូច ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាស ចំការ លើនៅឆ្នាំ១៩៨១ ក្រោយពេលក្រសួងកសិកម្ម និងអ្នកជំនាញការអតីតសហភាព សូ វៀត បានសហការដាំដើមកប្បាសនៅលើទីតាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំ កប្បាស និងបំពេញតម្រូវការរោងចក្រវាយនភណ្ឌ។ ជាអកុសលនៅខែសីហា ឆ្នាំ ១៩ ៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បានបាត់បង់ជីវិតក្រោមការពួនស្ទាក់ បាញ់ ប្រហារ របស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោងផលិតកម្មដំណាំកប្បាសត្រូវ បានផ្អាក ទាំង ស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍ នេះ មកជាស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះ ត្រូវ បាន ផ្លាស់ប្តូរឈ្មោះម្តងទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបានប្រើប្រាស់សម្រាប់ពិសោធវិធីសាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក។

រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្ម ភាពជាច្រើន ដើម្បីពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជា ពិសេស ព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅ ក្នុង តំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០ភាគរយ នៃផ្ទៃ ប្រ ទេ ស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ ជាមួយគ្នា នេះ ផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យ បង ប្អូន ប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បី ឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូល ក្នុងព្រៃធ ម្ម ជាតិវិញ ក្រោមការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួង កសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វា ហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជា មាគ៌ា និង មានទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» កំពុងជំ រុញ និង បង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវ ភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងអនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនា ធិការ បាននិងកំពុងអនុវត្ត ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា ដូចជា៖ ១). ការ ពង្រឹងការការពារ និងគ្រប់គ្រងដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ច សហ ការជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋ បាល ថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដីគម្របព្រៃឈើ ដីសហគមន៍ព្រៃ ឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការបង្កើន និងលើកទឹកចិត្ត ដល់ការបណ្តុះកូន ឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រសកម្ម ភាព ដាំឈើ នៅទូទាំងប្រទេស ៣). ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺងម៉ាត់លើការ ទន្ទ្រាន ដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ ៤). ការបង្ការ ទប់ស្កាត់ និងអន្ត រាគមន៍ ទាន់ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួត ហួត ហែង ដើម្បីការពារព្រៃឈើធម្មជាតិ និង៥). ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយតម្រូវការឈើសម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និ ង ធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រមទាំងគាំទ្រការកែច្នៃផលិតផលឈើ ដើម្បី ចូល រួម ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួង កសិ កម្មបាននិងកំពុងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរ សម្រាប់ ប្រជាសហគមន៍ ដូចជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជា សហ គមន៍ ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧ម៉ឺនគ្រួសារ ស្មើនឹងជាង ៥១ ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការការពារ ដី ព្រៃសហគមន៍ និងសត្វព្រៃ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្តល់ដី ការពារ ព្រៃ ក្នុងទម្រង់ជាសម្បទានដីសង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការ ទន្ទ្រានកាន់ កាប់ដីរដ្ឋ ដោយ ខុសច្បាប់ បង្កើនការអភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាព នៃការ ប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដឱ្យ ទទួល បាន ដី សម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និងជួយការពារព្រៃឈើ និងដីព្រៃដែល នៅ ជិត នោះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលសំណើរបស់ប្រជាពលរដ្ឋជាង ១២,០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១,០០០ នៅទូទាំងប្រទេស និងបាន រៀប ចំការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០គ្រួសារដំបូងមក ទទួល ដី និងតាំងទីលំនៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀប ចំជា ប្លង់ បែងចែកឡូតិ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់កា ររស់ នៅ របស់។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការ រៀប ចំចង ក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាព ប្រជាពល រដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ ពាក់ ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យ ភាព និងនិរន្តរភាពល្អប្រសើរ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់ ប្រជាពលរដ្ឋទូទាំងប្រទេស និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង