សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកទៀនព្រះវស្សា រួមជាមួយទេយ្យទាន-បច្ច័យមួយចំនួនធំ ប្រគេនដល់សម្តេចព្រះសង្ឃ-ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក
ភ្នំពេញ៖នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នា២០២៥នេះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា និងសាច់ញាតិក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងនាំយកទៀនព្រះវស្សា រួមជាមួយទេយ្យទាន-បច្ច័យមួយចំនួនធំ ប្រគេនដល់សម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅទីអារាមវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក)ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់សណ្តាន។
ក្នុងឱកាសនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី លោកជំទាវមហាសុទ្ធាភិរក័្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន សូមសោយសុខក្នុងសម្បត្តិសួគ៌ កុំបីឃ្លៀងឃ្លាតឡើយ៕





