ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង៖ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្ត៏ ត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អ,អត្តសញ្ញាណបណ្ណ័ លិខិតស្នាមផ្សេងៗល្មមឈប់ខុសទៀតទៅ

73

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង ថ្លែងថា៖អស់លោកនិងលោកស្រីជាមន្ត្រីនៅថ្នាក់មូលដ្ឋានត្រូវ យល់ឲ្យិច្បាស់ពីភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ឯកឧត្ដមមិនចង់ឭពាក្យថា អត្តសញ្ញាណបណ្ណ័ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះខុសនោះធ្វើមិនចេះត្រូវ។ឯកឧត្តមបន្តថា៖ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅកុំអោយប្រជាពលរដ្ឋវាយតំលៃថាអាជ្ញាធរទាល់តែឲ្យិលុយ ទើបមិនខុស។ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្ត៏ ត្រូវប្រែក្លាយសកម្មភាពរបស់អស់លោក លោកស្រីឲ្យិទៅជាឧត្តមភាពការងារក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងឧិកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័នាព្រឹកថ្ងៃសៅរ៌ទី ១២កក្កដា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមឃួង ស្រេង លើកឡើងថា៖ការអភិវឌ្ឍន៏ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រគឺត្រូវសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រករបចិញ្ចឹមជីវិត។ឯកឧត្ដមបញ្ជាក់ទៀតថា៖សព្វថ្ងៃតើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែតដែលកំពុងដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិនិង ការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។តាមរយះការ ដឹកនាំដ៏មានឧត្តមភាពនេះហើយទើបធ្វើឲ្យិប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹងក្លាយជាកំលាំងសាមគ្គីជាតិជាធ្លុង១ជុំវិញរាជរដ្ឋភិបាលក្នុងការ  ធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

ឯកឧត្តមឃួង ស្រេង បញ្ជាក់ទៀតថា៖ជុំវិញអរីភាពនៅតាមបណ្តោយព្រំ ដែនជាមួយប្រទេសជិតខាងគឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធាដើម្បីការពារបូរណៈភាពទឹកដី។នេះហើយជាមេដឹកនាំពិតប្រាកដមិនមែនធ្វើប្រជាភិថុតនោះឡើយ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ខណ្ឌមានជយ័ផងដែរ ដើម្បីស្តាប់ពីលទ្ធផលការ ងារ សំណូមពរ ការលំបាកនៅតាមភូមិនិមួយៗក៏ដូចការអភិវឌ្ឍន៏សង្កាត់ដែលយើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៏មូលដ្ឋានឲ្យិបានល្អប្រសើរ និងរួមគ្នាឈាន  ឆ្ពោះទៅឆ្នាំ២០៥០ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វើឪ្យិកម្ពុជាមានចំណូលខ្ពស់ ។ដូចនៅសង្កាត់ចាក់អង្រែដែរ ឯកឧត្តមប្រធានគណៈបក្សរាជធានីភ្នំពេញបាន   សង្កត់ធ្ងន់ឲ្យិថ្នាក់ដឹកនាំខណ្ឌ.សង្កាត់ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ,លើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ   ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រីដើរមើលរហូតដល់កន្លែងទិញអេតចាយដែលទទួលទិញរបស់ចោរ។ឯកឧត្តមបានផ្តាំផ្ញើរដល់ សមាជិកសមាជិការទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេយើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ៕

អត្ថបទដែលជាប់ទាក់ទង