ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​ធាក់​ស៊ីក្លូ​ជិត​៤០០នាក់​ត្រូវបានរដ្ឋបាល​រាជធានីភ្នំពេញ​ចែក​ជួន​សម្លៀកបំពាក់​ និង​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​

74

ភ្នំពេញ​៖​ លោកស្រី​ ដោ​ សម្ភស្ស​  នាយក​រង​រដ្ឋបាល​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​  យោងប្រសាសន៍ដឹកនាំ​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណះអភិបាល​រាជធានី​ភ្នំពេញ​ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិ​ត្រីចក្រយានយន្ត​កម្ពុជា​ ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ១២​ ខែកក្កដា​នេះ​ ក្រុម​ការងារ​លេខាធិការដ្ឋាន​សមាគម​បាន​រៀបចំ​ចែក​ជូន​នូវ​សម្លៀកបំពាក់​ និង​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ជូន​លោកតា​ លោកអុំ​ប្រកប​របរ​ធាក់​ស៊ីក្លូ​ ដែល​ជា​សមាជិករបស់​សមាគម​ចំនួន​ជិត​ ៤០០នាក់​។ 

   សូម​បញ្ជាក់​៖​ក្នុង​មួយឆ្នាំ​ពួកគាត់​ទទួល​បាន​សម្លៀកបំពាក់​២​ ឈុត​ ថវិកា​ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​ម្នាក់​ ចំនួន​៧.០០០រៀល​ បណ្ណ​មូលនិធិ​សប្បុរសធម៌​សុខាភិបាល​សម្រាប់​ទទួល​បាន​ការ​ពិនិត្យ​ ព្យាបាល​ជំងឺ​ដោយ​ឥតបង់ថ្លៃ​នៅ​មន្ទីរ​ពេទ្យ​នានា​ ព្រម​ទាំង​ការ​ឧបត្តម្ភ​គាំទ្រ​ជាប់​ជា​ប្រចាំ​ពី​មូលនិធិ៕

អត្ថបទដែលជាប់ទាក់ទង