ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ក្នុងគោលបំណងនៃការរៀបចំការប្រកួតនេះ គឺនាំមកនូវការជួបជុំគ្នាក្នុងស្មារតីតែមួយ ក្នុងនាមជាមហាគ្រួសារខ្មែរ

76

ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៌ទី១២ ខែកក្តដា ឆ្នាំ២០២៥។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ន៨ងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ឯកឧត្តម សុះ មុះសិន អនុប្រធាន ស.ស.យ.ក.  ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍នៃស.ស.យ.ក.  រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បករ សិល្បការិនី ប្អូនៗសិស្សនិស្សិត យ៉ាងច្រើនកុះករ។ 

ក្នុងពិធីនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានអញ្ជើញធ្វើរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដោយបានទទួលពាក្យចូលរួមការប្រកួតមានចំនួន ៦៣ ក្រុម ក្នុងនោះដែលក្រុមបុរសមានចំនួន ៥៦ ក្រុម និងក្រុមនារីមានចំនួន ៧ក្រុម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តទៀត គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់ Soccer League បានកោតសរសើរចំពោះក្រុមកីឡាករនីមួយៗ ដោយបានគោរពគោលការ បទបញ្ជា កតិកាប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Soccer League ក៏បានផ្សារភ្ជាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាង UYFC All Stars  និងផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីដើម្បីយុវជនសង្គមយើងសម្រាប់កុមារ» ផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូបង្វិក ជាពិសេសកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វិកហាត់សមត្ថភាពដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនីមួយៗ។ ឯកឧត្តមបានបន្តថា ការប្រកួតពានរង្វាន់ Soccer League បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមកីឡាករ និងកីឡាការិនីកើនឡើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្តទៀតថា គោលបំណងនៃការរៀបចំការប្រកួតនេះ គឺនាំមកនូវការជួបជុំគ្នាក្នុងស្មារតីតែមួយ ក្នុងនាមជាមហាគ្រួសារខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយកក៏បាន ថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត សិល្បៈករ សល្បៈការិនី ក៏ដូចជាដៃគូសហការ ឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈក្នុងការរៀបចំការប្រកួតនាពេលនេះ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League បានបញ្ចប់ទៅយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយនៅវគ្គផ្តាច់ព្រ័តនេះ ក្រុមអណាចក្របៃតង បានយកឈ្នះក្រុមគោពិឃាត អេហ្វស៊ី ដោយលទ្ធផល ២-១ ក្លាយជាម្ចាស់ពាន UYFC Soccer League ២០២៥។ ដោយឡែក នៅឆ្នាំនេះ ក៏មានបង្កើត ពានរង្វានផ្នែកនារីផងដែរ ដោយជើងឯកបានទៅលើក្រុម សុភីណា អេហ្វស៊ី ក្រោយផ្តួលគូប្រកួត សមាគមបាល់ទាត់មីស្ទើរលេង ជាមួយលទ្ធផល ២-០៕នេះបើយោងតាមបណ្ដាញសង្គមឯកឧត្ដមហ៊ុន ម៉ានី

អត្ថបទដែលជាប់ទាក់ទង