អភិបាលខណ្ឌ៧មករាចុះអន្តរាគមន៍រំដោះមនុស្ស៣នាក់រួចផុតពីគ្រោះថ្នាក់អគ្គីភ័យនៅសង្កាត់អូរឬស្សីទី២
ភ្នំពេញ៖នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី ក្រោយពីទទួលបានដំណឹងថាមានកើតពីគ្រោះអគ្គីភ័យក្នុងមូលដ្ឋាន លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យនៅអូឡាំព្យា បានចុះអន្តរាគមន៍ជួយពន្លត់បានភ្លាមៗករណីអគ្គីភ័យឆេះផ្ទះលេខ239E3 ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បានរំដោះឪពុកកូនចំនួន៣នាក់ បានទាន់ពេលវេលា និងពុំមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ និងបានគ្រប់គ្រងបាន១០០ភាគរយភាគរយ នៅវេលាម៉ោង ២១:០០នាទី។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន ៕



