ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

120

ភ្នំពេញ ៖ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅរាជធានីភ្នំពេញ បណ្តាលឱ្យមានការកើនឡើង នូវតម្រូវការប្រើប្រាស់ និងការបញ្ចេញសំណល់នានា រួមទាំងសំណល់ភក់ពីអាងសិបទិក ផងដែរ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំលេខ ០១៤/២៣ សណន.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស។ ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវសំណល់ភក់ពីអាងសិបទិក និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក តម្រូវឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការ និង យន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងស៊ុបទិកនេះបន្ថែមទៀត ដើម្បី លើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្តាប់ធ្នាប់ល្អ បរិយាកាស បរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង។

ស្របតាមគោលបំណងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និង ចាក់ចោលសំណល់ភក់ពីអាងសិបទិកឱ្យមានប្រសិទ្ធភាពស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ភាគី និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖I. ប្រតិបត្តិករធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅភូមិសាស្រ្តរាជធានីភ្នំពេញ១. រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទិកនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖ឈ្មោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គល លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សំណើ (ថតចម្លង)វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន និងបណ្ណប៉ាតង់ (ករណីនីតិបុគ្គលថតចម្លង)ឈ្មោះ លេខទំនាក់ទំនង អាសយដ្ឋាន និងមុខតំណែងរបស់និយោជិត (ប្រសិនបើមាន) ដោយ ភ្ជាប់ជាមួយប័ណ្ណបើកបរដែលមានសុពលភាព៕

អត្ថបទដែលជាប់ទាក់ទង