សៀលនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញអបអរសាទរ « បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព » ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធី អប អរ សាទរ «បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ត្រូវបានចុះបញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ។ ពិធី អបអរ សាទរដែលនឹងរៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីនេះក៏នឹងមានការ អញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ ពាក់ ព័ន្ធ បងប្អូនប្រជា ពល រដ្ឋ យុវជន យុវតី សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ដើម្បីអបអរសាទរ ក៏ដូចជាបង្ហាញនូវមោទនភាពរបស់ពួកគេ ចំពោះសមិទ្ធផលដ៏រីក រាយនេះ។
សូមបញ្ជាក់ថា នៅ ក្នុង សម័យប្រជុំ លើក ទី៤៧ ថ្ងៃ ទី១១ ខែ កក្កដា ឆ្នាំ២០២៥ នាទី ក្រុង ប៉ារីស ប្រទេស បារាំង គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក បាន ពិនិត្យ ពិភាក្សា និង សម្រេច ជា ឯកច្ឆន្ទចុះ « បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា៖ ពី ទីតាំង ឧក្រិដ្ឋកម្ម មក ជា មណ្ឌល ផ្សះផ្សា និង សន្តិភាព » ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ តាមរយៈ សេចក្ដី សម្រេចលេខ 47 COM 8B.14។
« បូជនីយដ្ឋាន ចងចាំនៃ កម្ពុជា » រួមមានទីតាំង ឧក្រិដ្ឋកម្ម ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត មន្ទីរ ឃុំឃាំងម -១៣ ( ស្ថិតនៅ ព្រំប្រទល់ ខេត្ត កំពង់ ឆ្នាំង និង ខេត្ត កំពង់ស្ពឺ ) សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ទួល ស្លែង ( ស -២១) និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក ( ស្ថិតនៅ រាជធានី ភ្នំពេញ )៕
