គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោមចេញសេចក្តីថ្លែងការណ៍គាំទ្រច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣បើកផ្លូវឱ្យដកសញ្ជាតិខ្មែរដែលគប់គិតបរទេសបំផ្លាញប្រយោជន៍ជាតិ
ភ្នំពេញ៖គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលមានអង្គការ សមា គម ខ្មែរកម្ពុជាក្រោមជាច្រើនជាសមាជិកនោះ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ ការ ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បើកផ្លូវឱ្យដកសញ្ជាតិខ្មែរទាំងឡាយ ណា ដែលគប់គិតបរទេសបំផ្លាញផលប្រយោជន៍ជាតិ។
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដែលបើកផ្លូវឱ្យដកសញ្ជាតិខ្មែរទាំង ឡាយ គប់គិតបរទេសបំផ្លាញផលប្រយោជន៍ជាតិនោះ ត្រូវបានព្រះមហាក្សត្រឡាយ ព្រះ ហស្ថ លេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីបានពិនិត្យ និងអនុម័ត ដោយ រដ្ឋ សភា និងព្រឹទ្ធសភា។
គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម ដែលមានអង្គការ-សមាគម ខ្មែរ កម្ពុជា ក្រោមទាំង៦ ជាសមាជិក ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើ វិ សោធន កម្មនេះ។
គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម យល់ឃើញថា ការធ្វើវិសោធនកម្ម នេះ ក្នុងគោលបំណងសំខាន់ ក្នុងការពង្រឹងប្រទេស ធានា និងការការពារសន្តិសុខ សន្តិភាព ស្ថេរភាព អធិបតេយ្យជាតិ ទប់ស្កាត់រាល់ការប្រឆាំង និងការជ្រៀតជ្រែក ពីខាងក្រៅ។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជាការ ប្រឆាំងរាល់អំពើក្បត់ជាតិជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិ សុខ ជាតិ និងឧត្តមប្រយោជន៍ប្រទេសជាតិ។ ការសម្រេចធ្វើវិសោធនកម្មនេះ បាន បង្ហាញ ឱ្យឃើញអំពីភាពរឹងមាំនៃលក្ខខណ្ឌ ពង្រឹងកិច្ចការការពារជាតិ ស្រប តាម ស្តង់ ដារ និងនិយាមអន្តរជាតិ។
សូមបញ្ជាក់ថា សេចក្តីស្នើធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ ដែលចែង ពាក់ ព័ន្ធ សញ្ជាតិ ធ្វើឡើងតបតាមការស្នើរួមគ្នារបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សេចក្តីស្នើធ្វើវិសោធនកម្ម នេះ ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ទដោយ សំឡេង គាំទ្រពីសមាជិក ១២៥ លើ១២៥អង្គ/រូបកាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥ ហើយ ត្រូវបានព្រឹទ្ធសភា ដែលមានសមាជិកចូល រួម ៦០រូប អនុម័តក្នុងអង្គ ប្រជុំនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានគូសរំលេចដូចគ្នាថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធន កម្ម មាត្រា ៣៣នេះ មានគោលបំណងលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការ ស្មារតី ស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការ តម្កល់ផលប្រយោជន៍ជាតិជាធំ។
បន្ថែមពីលើនេះ ច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ច ការ ផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ ហើយក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំន ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ច ការ ពារជាតិ ស្រប់តាមស្ដង់ដារ និងនិយាមអន្តរជាតិ។
សូមបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរនេះ ក៏មិនមែន ជា រឿង ចម្លែក ឬជារឿងថ្មីដែលទើបកើតមានលើកទី១នៅក្នុងប្រវត្តិសាស្ត្រ របស់ កម្ពុជា នោះទេ។ ផ្អែកតាមការសិក្សាស្រាវជ្រាវ កាលពីសម័យមុន កម្ពុជាក៏មានច្បាប់ កំណត់ អំពីការដកសញ្ជាតិខ្មែរដែរ ដូចជាក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើ វិសោធន កម្មជាបន្តបន្ទាប់ និងមានច្បាប់ស្តីពីបាត់បង់សញ្ញាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើ តាមព្រះរាជក្រមលេខ ៣៧៧/ ៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨។
មិនតែប៉ុណ្ណោះ នៅបណ្តាប្រទេសជាច្រើន ដូចជា បារាំង, អាម៉េរិក, អង់គ្លេស, អាល្លឺ ម៉ង់, អូស្ត្រាលី, អ៊ីតាលី, ប៊ែលហ្សិក, ឥណ្ឌា, សាធារណរដ្ឋកូរ៉េ និងសិង្ហបុរីជាដើម សុទ្ធ តែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណី ប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ ដល់វិស័យសន្តិសុខជាតិ៕

