ក្រុមការងារមន្ទីរសាធារណការខេត្តព្រះវិហារ កំពុងមមាញឹកក្នុងការសម្អាតទីធ្លា និងជួសជុលផ្លូវរៀបចំមណ្ឌលជនភៀសខ្លួននៅវត្តពោធិ៍ ៥០០០ ដើម
ព្រះវិហារ៖នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ដើម្បីចូលរួមកិច្ចការសហគមន៌ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងមមាញឹកក្នុងការសម្អាតទីធ្លា និងជួសជុលផ្លូវ នៅក្នុងបរិវេណមណ្ឌលជនភៀសខ្លួនវត្តពោធិ៍ ៥០០០ ដើម។
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖សកម្មភាពខាងលើនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តព្រះវិហារ ក្នុងការរៀបចំ និងស្ដារហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ លោកប្រធានបន្តថា៖កិច្ចការទាំងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្ដើមវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគាត់វិញជាបន្តបន្ទាប់។ ការងារនេះមិនត្រឹមតែជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលបានស្នាក់អាស្រ័យទីនេះមួយរយៈកាលកន្លងមកប៉ុណ្ណោះទេ ថែមទាំងត្រៀមលក្ខណៈសម្រាប់ករណីចាំបាច់ណាមួយនាពេលអនាគតផងដែរ៕








