ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានថៃនៅថ្ងៃនេះបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងព្រោះចង់ចូលឈរជើងតែទ័ពយើងទប់ទល់និងបាញ់តបវិញយ៉ាងចាស់ដៃ

82

ឧត្តរមានជ័យគិតរហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃ បានបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងទាំងកាំភ្លើងធន់ធ្ងន់ និងថ្មើរជើង ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ។

សេចក្តីរាយការណ៍ពីកងទ័ពជើងនៅជួរមុខប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានថៃបានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។

សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង