អភិបាលខេត្តកោះកុងចេញមកអះអាងថាខេត្តកោះកុងមិនទាន់មានការផ្ទុះអាវុធទេគឺរក្សាប្រក្រតីភាពធម្មតា
កោះកុង៖លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកអះអាងថា ក្នុងភូមិសាស្ដ្រខេត្តកោះកុង មិនទាន់មានការផ្ទុះអាវុធនៅតាមព្រំដែននោះទេ ពោលគឺរក្សាប្រក្រតីភាពធម្មតា។
ឆ្លើយតបចំពោះការចែកចាយតាមបណ្ដាញសង្គម លោកជំទាវ មិថុនា ភូថង បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាព ព្រំដែនក្នុងភូមិសាស្ត្រខេត្តកោះកុង យប់ថ្ងៃទី២៥ ខែកក្កដានេះ រក្សាប្រក្រតីភាពធម្មតា។ សូមបងប្អូនកុំចលាចល»។
សូមជម្រាបថា ការចេញមកបញ្ជាក់របស់អភិបាលខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនៅតាមបណ្ដាញសង្គម Facebook ថា ទាហានឈ្លានពានថៃបានបន្ដផ្ទុះអាវុធដល់ភូមិសាស្ដ្រខេត្តកោះកុង៕
