ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ចែកជូនប្រជាពលរដ្ឋ ៦៨គ្រួសារ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ

60

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ អមដំណេីរដោយលោកអភិបាលរងខណ្ឌ ក្រុមប្រឹក្សា សង្កាត់ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៦៨គ្រួសារ ស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ក្នុងឱកាសសំណេះសំណាល និងផ្ដាំផ្ញើក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ។ ថ្វីដ្បិតតែអំណោយទាំងនេះ មិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូន ដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ផ្សេងផ្សេង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ  ។

លោកអភិបាលខណ្ឌច្បារអំពៅក៏បានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ បើជួបបញ្ហាខ្វះខាតជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយ ដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរ សង្កាត់ និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និង ត្រីខកំប៉ុង ១យួរ។ ក្នុងឱកាសនោះដែរ លោក គិត សុផល មេបញ្ជាការកងរាជអវុធហត្ថខណ្ឌច្បារអំពៅ បានចូលរួមឧបត្ថម្ភភួយចំនួន ៦៨ភួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង