គិតត្រឹមម៉ោង៩៖២០នាទីយប់សមរភូមិនៅប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, អូរស្មាច់និងថ្មដូនមានសភាពស្ងប់ស្ងាត់, ទ័ពកម្ពុជានៅបន្ដគ្រប់គ្រងដដែលយ៉ាងរឹងមាំ
ឧត្តរមានជ័យ៖គិតត្រឹមម៉ោង៩៖២០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិមុខនៅតំបន់ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, អូរស្មាច់ និងថ្មដូន ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការផ្លោងគ្រាប់ដាក់គ្នា ឬបាញ់ថ្មើរជើងនោះទេ។ តំបន់ទាំងអស់នេះ កងទ័ពកម្ពុជាបន្ដគ្រប់គ្រងដដែលយ៉ាងរឹងមាំបំផុត។
ស្ថានភាពស្ងប់ស្ងាត់នៅពេលនេះ បន្ទាប់ពីកងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួន វាយបណ្ដេញកងទ័ពឈ្លានពានសៀមឲ្យដកថយឆ្ងាយចេញពីក្បែរតំបន់ប្រាសាទតាមាន់ធំ។
សូមជម្រាបថា កងកម្លាំងកម្ពុជាបានបើកការវាយប្រហារខ្លាំងៗ ដោយកាំភ្លើងធុនធ្ងន់នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ដកថយចេញពីក្បែរតំបន់ប្រាសាទតាមាន់ធំ៕
