អភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧
ភ្នំពេញ ៖នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោកនៃក្រសួងការពារជាតិ ដែលបានពលីជីវិតកាលពីវេលាម៉ោង ១៣:១០ នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ លើសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ជាមួយកងទ័ពថៃ ដេីម្បីបុព្វហេតុការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕




