ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថាកម្ពុជាបំពានបទឈប់បាញ់ឬផ្ទុះអាវុធមុនជាដើមព្រោះមិនសមស្របនឹងបរិបទកម្ពុជា

52

ភ្នំពេញ៖ឯកឧត្ដនប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថា កម្ពុជាបាញ់ចាប់ផ្តើមមុន និងកម្ពុជាបំពានបទឈប់បាញ់ ខណៈលោកបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ គឺជាអ្វីដែលកម្ពុជាខិតខំចៀសវាងបំផុត។

លើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដមបានគូសបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ។

ឯកឧត្ដមមានប្រសាសន៍យ៉ាងដូច្នេះថា «ចុងក្រោយនេះយើងបានលឺការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកចោទប្រកាន់ កម្ពុជាជាឈ្លានពាន កម្ពុជាជាអ្នកបាញ់មុន ហើយឥលូវនេះយើងលឺពាក្យមួយទៀតថាកម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ដែលយើងសម្រេចបានកាលពីថ្ងៃទី២៨ កក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការចោទប្រកាន់ទាំងឡាយនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ»

ឯកឧត្ដមបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយសំឡឹងទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដោយឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះ។ ដូច្នេះប្រាកដណាស់ថា កម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបាន ទើបមានពេលអភិវឌ្ឍន៍ប្រទេស។ ដូច្នេះជម្លោះប្រដាប់អាវុធ ឬសង្រ្គាម គឺជាអ្វីដែលកម្ពុជា ត្រូវជៀសវាងជាទីបំផុត។

ទន្ទឹមគ្នានេះឯកឧត្ដម ប៉ែន បូណា លើកឡើងថា ៣ទសវត្សមកនេះ សន្តិភាព បានក្លាយជាអត្តសញ្ញាណកម្ពុជាទៅហើយ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់ដល់ការថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង