អ្នកសារព័ត៌មាន CNA របស់សឹង្ហបុរីរាយការណ៍ផ្ទាល់ពីព្រំដែនប្រទេសកម្ពុជាដោយនិយាយថា «កម្ពុជាមិនបានល្មើសនឹងបទឈប់បាញ់ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃនោះទេ»
ភ្នំពេញ៖អ្នកសារព័ត៌មាន CNA របស់សឹង្ហបុរី រាយការណ៍ផ្ទាល់ពីព្រំដែនប្រទេសកម្ពុជាដោយនិយាយថា «កម្ពុជាមិនបានល្មើសនឹងបទឈប់បាញ់ ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃនោះទេ»។
អ្នកយកព័ត៌មាន CNA បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងនៅទីនេះផ្ទាល់ (កម្ពុជា) ហើយបានចំណាយពេលវេលានិយាយជាមួយពលរដ្ឋ ដែលពីទីនេះទៅ មានចំងាយប្រមាណតែ ២០គីឡូម៉ែត្រ ពីខ្សែរបន្ទាត់ព្រំដែនជួរមុខប៉ុណ្ណោះ។ វាគ្មានសំឡេងប្រយុទ្ធគ្នានោះទេ អត់លឺទាល់តែសោះ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន រហូតមកទល់ពេលនេះ។ ប៉ុន្តែមុនពេលបទឈប់បាញ់ចូលជាធរមាន ពិតជាលឺសំឡេងការប្រយុទ្ធគ្នាយ៉ាងខ្លាំងពិតមែន»៕
