អភិបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្ដេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់វីរៈកងទ័ពកំពុងសម្រាកព្យាបាលរបួស
ភ្នំពេញ៖នាព្រឹកថ្ងៃទី៣១ កក្កដាឆ្នាំ២០២៥គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនិងសហការីបានអញ្ជើញទៅចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។ វីរៈកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
ឯកឧត្តមឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈ បង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា.ថៃ។
ឯកឧត្តមអភិបាលរាជធានីបានកោតសរសើរដល់វិរះកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យិបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ។ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕





