ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឯក ឃុន ដឿន រាត្រីម្សិលមិញបានរៀបចំធ្វើបបរសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅបរិវេណវត្តត្រាវគៀត ស្ថិតនៅស្រុកគូលែនខេត្តព្រះវិហារ

91

ព្រះវិហារ ៖ ឯកឧត្តមឯក ឃុន ដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២ខែសីហាឆ្នាំ២០២៥ បានផ្តួចផ្តើមឲ្យមានកម្មវិធីពិសារបបរសាមគ្គីជុំគ្នា ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក  ដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ នៅបរិវេណវត្តត្រាវគៀត ស្ថិតនៅស្រុកគូលែន។

   កម្មវិធីដ៏សាមាញនេះ មានការអញ្ជើញចូលពី ឯកឧត្តម  អ៊ុក គីមសាន្ត អភិបាលរងខេត្តព្រះវិហារនិងព្រះគ្រូចៅអធិការវត្តត្រាវគៀត ព្រះនាមម៉េង វុទ្ធី និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពស្និតស្នាល និងស្នាមញញឹមក្នុងស្មារតីមហាគ្រូសារខ្មែរ ។ 

  ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ ឯកឧត្តម អ៊ុក គីមសាន្ត បានថ្លែងអំណរយ៉ាងក្រៃលែង ចំពោះឯកឧត្តមឃួងស្រេង ដែលបានចាត់ឱ្យអភិបាលរងមួយរូបជាតំណាងនាំយកស្បៀងគ្រប់ប្រភេទមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និង កងកម្លាំងជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ជាមួយគ្នានេះឯកឧត្តម អ៊ុក គីមសាន្ត ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឯក ឃុនដឿនផងដែរ ដែលបាននាំយកអំណោយមកប្រគល់ជូនហើយ នូវបានផ្តួចផ្តើមបង្កើតមានកម្មវិធីពិសារបបរសាមគ្គីជុំគ្នាជាមួយបងប្អូនភៀសសឹក ក្នុងបរិយ៉ាកាស ស្និតស្នាល ជាមហាគ្រួសារខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរថែមទៀត។

  ឯកឧត្តមឯក ឃុន ដឿន ក្នុងឱកាសនោះ

បានផ្តាំផ្ញើដល់បងប្អូនភៀសសឹកទាំងអស់ដែលបាននិងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុខសាន្តរបស់បងប្អូននិងសូមឲ្យបងប្អូនចូលរួមថែរក្សាបរិស្ថាន សម្អាតអនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ត្រូវពិសាទឹកស្អាត  ជាពិសេសកុមារតូចៗ រដូវនេះជារដូវធ្លាក់ភ្លៀង ងាយនឹងកើតជំងឺផ្សេងៗ ពិសេសជំងឺគ្រុនឈាម ។

   ឯកឧត្តម ឯក ឃុនដឿន  ក្នុងឱកាសនោះដែរ ក៏បានប្រគេនបច្ច័យចំនួន១លានរៀលសម្រាប់ធ្វើបបរចែនជូនប្រជាពលរដ្ឋភៀសសឹកពិសារជុំគ្នា និង បច្ច័យ៥០ម៉ឺនរៀលទៀត សម្រាប់ព្រះគ្រូចៅអធិការទុក ចាត់ចែងដោះយស្រាយការងារផ្សេងៗតាមតម្រូវការជាក់ស្តែងដោយអធ្យាស្រ័យ៕

អត្ថបទដែលជាប់ទាក់ទង