ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនសម្រេចបណ្តេញអ្នកនាងធីសុវណ្ណថាចេញពីគណបក្សប្រជាជនកម្ពុជានិងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងពីអភិបាលរងក្រុងអរិយក្សត្រព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់

111

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចឱ្យបណ្តេញលោកស្រី ធី សុវណ្ណថា  ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងលោកស្រីពីអភិបាលរងក្រុងអរិយក្សត្រ ព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីអ្នកនាងបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុល ប៉ះពាល់ដល់កងទ័ព។ 

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការមានខ្លឹមសារទាំងស្រុងដូច្នេះ៖ យើងគ្មានពេលអប់រំមន្ត្រី ដែលគ្មានវិន័យក្នុងពេល ដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោល នៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។

ខ្ញុំបានប្រាប់ទៅ ឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅ ឯកឧត្ដមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។

ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង