អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត មានចាន ឆ្នាំង៥០០០ឈុតតាមរយៈរដ្ឋបាលរាជធានីបានប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដេីមនាស្រុក គូលែន
ព្រះវិហារ៖អំណោយដ៏ថ្លៃថ្លារបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលមានដូចជាចាន ឆ្នាំង ស្លាបព្រា វែក បាយ វែក សម្ល ចំនួន ៥.០០០ឈុត ត្រូវបានគណៈប្រតិភូរដ្ឋបាល រាជធានី ភ្នំពេញ ប្រគល់ ជូន ប្រជាពលរដ្ឋ ភៀស សឹក នៅ តំបន់ សុវត្ថិភាព វត្តពោធិ៍ ៥០០០ដេីម ស្រុក គូលែន ខេត្ត ព្រះវិហារ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នៅ វត្ត ពោធិ៍ ៥០០០ដេីម ស្រុក គូលែន ខេត្ត ព្រះវិហារ ។
ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភ ចាន ឆ្នាំងចំនួន៥០០០ឈុត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំសម្ល១ ចានសម្លធំ១ ចានបាយ៥ ស្លាបព្រា៥ វែកបាយនិងវែកសម្ល។បន្ថែមពីនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក៏បានថ្លែងនូវការអរគុណចំពោះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តាំងឯកឧត្តមឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និង លោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ។
ឯកឧត្តម ឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីឯកឧត្តម ឃួង ស្រេងនិងសូមអណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់មាសត្រូវឈ្លានពាន ។
ទន្ទឹមនិងការនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតខាងលើ
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដឹកជញ្ជួនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ម៉ូតូនិងថវិកា របស់សប្បុរសជននានាផ្ដល់ជូនដល់មណ្ឌលសុខភាពគូលែន ,កងពលធំអន្តរាគមន៍លេខ៣ ចំនួន៣ដងជាប់ៗគ្នាផងដែរ៕


