សកម្មភាពសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញផ្ដល់អំណោយបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង
ភ្នំពេញ៖គិត ត្រឹម ម៉ោង ១៧:៣០នាទីនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នេះ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញចំនួនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត ដើម្បីយកទៅ បែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងនាល្ងាចថ្ងៃដដែលនេះថា៖ គិត ត្រឹម ម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគពីសប្បុរសជន សរុប១.២៦៤.៣៤២.៦៨៩ រៀល
និង៣៧៥.៦៩៧,០០ ដុល្លារ អាមេរិក ព្រមទាំង សម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។លោកស្រីនូវបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។
សំរាប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលរងរាជធានីភ្នំពេញព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅបន្តរងចាំទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ ។ចំពោះអំណោយដែលសប្បុរសជននានាផ្តល់ជូនសាលារាជធានីភ្នំពេញ ត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកភ្លាមៗជាបន្តបន្ទាប់ទៅកាន់ខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ៕



