សប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញនៅតែបន្តផ្លល់អំណោយសម្រាប់ជួយដល់សមរភូមិមុខនិងជនភៀសសឹក
ភ្នំពេញ៖ គិត ត្រឹម ម៉ោង ១៧:៣០នាទីនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានីភ្នំពេញ បានទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញចំនួនជាង១២៦៤លានរៀលនិងជាង៣៧ម៉ឺន៥ពាន់ដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត ដើម្បីយកទៅ បែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងថា៖ គិត ត្រឹម ម៉ោង ១៧:៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាល រាជធានីភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគពីសប្បុរសជន សរុប ១.២៦៤.៤៦២.៦៨៩ រៀលនិង៣៧៨.២៣៨,០០ ដុល្លារ អាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។
លោកស្រីនូវបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។
សម្រាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមនិងលោកជំទាវអភិបាលរងរាជធានីភ្នំពេញព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តរងចាំទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ ។ចំពោះអំណោយដែលសប្បុរសជននានាផ្តល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកភ្លាមៗជាបន្តបន្ទាប់ទៅកាន់ខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ៕




