ពិធីសូត្រមន្តដាក់ឲ្យិដំណើរការជាផ្លូវការនូវអគារទីស្នាក់សមាគមក្រុមប្រឹក្សាជាតិរាជធានី.ខេត្តចូលបំពេញការងារនៅអគារថ្មីដែលទើបសាងសង់រួច
ភ្នំពេញ៖សមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្តបានចូលបំពេញការងារនៅអគារថ្មីរបស់ខ្លួនដែលទើបសាងសង់រួច។
ឯកឧត្តមម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តដាក់ឲ្យិដំណើរការជាផ្លូវការនូវអគារទីស្នាក់សមាគមក្រុមប្រឹក្សាជាតិរាជធានី.ខេត្តដែលបានធ្វើឡើងតាមបែបសាសនាសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាទីតាំងអគារនេះឲ្យិសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ច។
គួរបញ្ជាក់ថា៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតិប្រគល់ជូនឯកឧត្តមប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជានូវសិទ្ធិកាន់កាប់និងអាស្រ័យផលលើដីមួយកន្លែងទំហំប្រមាណ៤.៣០០ម៉ែត្រការ៉េស្ថិតក្នុងសហគមអណ្តូង៣និងអណ្ដូង៥ក្នុងភូមិអណ្តូងសង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ទីតាំងដីនេះនឹងត្រូវ សាងសង់អគារទីស្នាក់ការសម្រាប់បុគ្គលិកបំពេញការងារផ្តល់សេវាជូនក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុង ស្រុក ខណ្ឌនិងក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ក៏ដូចជាសម្រាប់រៀបចំកិច្ចប្រជុំ,ការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។ អាគារដែលបានសាងសង់រួច បានក្លាយជាទីស្នាក់ការរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី.ខេត្ត,សម្ពន្ធ័ភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននិងសមាគមខណ្ឌ សង្កាត់រាជធានីភ្នំពេញ។ពិធីសូត្រមន្តដាក់ឲ្យិដំណើរការផ្លូវការអគារនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន និងតំណាងក្រុមប្រឹក្សាក្រុង.ខេត្តទាំង២៥ទូទាំងប្រទេសប្រមាណ១០០នាក់,នឹងមានការអញ្ជើញចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ.សង្កាត់រាជធានីភ្នំពេញផងដែរ៕


