ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក២៣៨៤គ្រួសារ ស្នាក់នៅបណ្តោះអាសន្ននាក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ 

69

កំពង់ធំ៖នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជនជាច្រើននាក់ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹកចំនួន ២៣៨៤គ្រួសារ ស្មើនឹង៦៣៣០នាក់ ដែលមកស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ក្នុងនោះបានភៀសសឹកមកពីខេត្តព្រះវិហារ ចំនួន ៨១៨គ្រួសារ, ខេត្តឧត្តរមានជ័យ ចំនួន ១៤០២គ្រួសារ និងចំនួន ១៦៤គ្រួសារទៀត មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។

ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដោយមានការទទួលស្វាគមន៌ជូនដំណើរដោយឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង