ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រលប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៥នេះប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារបានវិ់លត្រឡប់ទៅលំនៅដ្ឋានវិញមានចំនួន៩៧៨គ្រួសារ

79

ព្រះវិហារ៖គិតត្រឹមព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាកចេញទៅលំនៅដ្ឋានវិញ មានចំនួន៩៧៨គ្រួសារ ស្មើនឹង៤១២៤នាក់ ក្នុងនោះស្ត្រី១៤៦៩នាក់។ នេះបើតាមការឲ្យដឹង ពីឯកឧត្ដមគឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត។

ឯកឧត្ដមអភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត គឹម ចាន់បញ្ញា បានបញ្ជាក់ថា៖ ចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពផ្សេងៗ ក្នុងខេត្តព្រះវិហារ មានចំនួន១៥ទីតាំង មានប្រជាពលរដ្ឋសរុបចំនួន១,១៨១៧គ្រួសារ ស្មើនឹង៣៩,៣១១នាក់ ក្នុងនោះស្ត្រីមានចំនួន២០,៩០៥នាក់។

សូមបញ្ជាក់ថា ក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមចាកចេញទៅលំនៅដ្ឋានវិញជាហូរហែរ៕

អត្ថបទដែលជាប់ទាក់ទង