ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បបន្តចុះជួសជុលថែទាំផ្លូវជាតិលេខ៦២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

135

ព្រះវិហារ៖ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបន្តសកម្មភាពចុះជួសជុលថែទាំផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ ការជួសជុលជាប្រចាំនេះ គឺផ្តោតលើកំណាត់ផ្លូវដែលខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យនានា និងធ្វើឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពរលូន និងចំណេញពេលវេលា។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖សកម្មភាពនេះមិនត្រឹមតែជួយកែលម្អគុណភាពផ្លូវឲ្យមានភាពរឹងមាំយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសោភ័ណភាព និងធានាសុវត្ថិភាពខ្ពស់ដល់អ្នកធ្វើដំណើរទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង