ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ថៃបើកកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧នៅខេត្តត្រាត

88

ភ្នំពេញ៖នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧ នៅក្នុងខេត្តត្រាត។ នេះបើតាម លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ (RBC) លើកទី២៧ រវាងយោធភូមិភាគីទី៣ នៃកងយោធពលខេមរភូមិន្ទ នឹងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាត នឹងចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ ដែលទីតាំងកិច្ចប្រជុំនៅក្នុងខេត្តត្រាត ប្រទេសថៃ»

លោកជំទាវបានបន្តថា កិច្ចប្រជុំខាងលើនេះ កើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង