ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំ៖លោកស៊ីជីនពីងប្រាប់ខ្ញុំថាចិននឹងមិនវាយតៃវ៉ាន់ទេដរាបណាខ្ញុំនៅកាន់តំណែងជាប្រធានាធិបតី

186

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហា បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់រូបលោកថាចិននឹង មិនបើកការវាយប្រហារលើតៃវ៉ាន់នោះទេ ដរាបណារូបលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅមុនជំនួបជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងរដ្ឋ Alaska ស្ដីពីសង្រ្គាម នៅអ៊ុយក្រែនកាលពីថ្ងៃសុក្រ។ លោក ត្រាំ និងលោក ស៊ី ជីនពីង បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី នៅអាណត្តិទី២ កាលពីខែមិថុនា។ លោក ត្រាំក៏ធ្លាប់បាននិយាយកាលពីខែមេសាដែរថាលោក ស៊ី ជីនពីង បានហៅទូរស័ព្ទមកកាន់រូបលោក តែមិនបានបញ្ជាក់អ្វីលម្អិតថា តើកិច្ចសន្ទនាតាមទូរស័ព្ទនេះធ្វើឡើងនៅពេលណានោះទេ។ 

ដោយលើកឡើងពីសម្ដីរបស់លោក ស៊ី ជីនពីង លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក ស៊ី ជីនពីងបានប្រាប់ខ្ញុំថា៖ ខ្ញុំ (លោក ស៊ី ជីនពីងនឹងមិនធ្វើវានោះទេ (វាយប្រហារលើតៃវ៉ាន់ដរាបណា អ្នកនៅកាន់តំណែងជាប្រធានាធិបតី»

ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ ក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង