ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូតចិនប្រាប់សមភាគីឥណ្ឌាថាប្រទេសទាំងពីរគួរចាត់ទុកគ្នាជាដៃគូមិនមែនគូប្រជែង

121

ញូដែលី៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានពិភាក្សាគ្នាអំពីសន្តិភាព ព្រំដែន បញ្ហាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទ្វេភាគី ក្នុងជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។

លោក Wang បាននិយាយថា ចិន និងឥណ្ឌាគួរតែបង្កើតការយល់ដឹងជាយុទ្ធសាស្រ្តត្រឹមត្រូវ ហើយចាត់ទុកគ្នាជាដៃគូ មិនមែនជាគូប្រជែង។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន ប៉េកាំងក៏បានត្រៀមខ្លួនជាស្រេច ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍ស្និទ្ធស្នាល ផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយឥណ្ឌា។

លោក Jaishankar បាននិយាយថា មានការសន្ទនាប្រកបដោយផលិតភាពលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងឥណ្ឌា និងចិន ដំណើរធម្មយាត្រា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកទិន្នន័យតាមទន្លេ ពាណិជ្ជកម្មតាមព្រំដែន ការតភ្ជាប់ និងការផ្លាស់ប្តូរទ្វេភាគី។ 

គួរបញ្ជាក់ថា លោក Wang បានទៅដល់រដ្ឋធានីរបស់ឥណ្ឌាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាពេលដែលលោកនឹងធ្វើកិច្ចចរចាព្រំដែនជុំទី ២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval និងជួបនាយករដ្ឋមន្ត្រី លោក Narendra Modi ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង