ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ ឈីវ៉ាជាអភិបាលខេត្តកោះកុងជំនួសលោកជំទាវមិថុនាភូថង
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។ នេះបើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបថា មុនទទួល ការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកជំទាវ ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕

