សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប់បោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤
ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) នៃអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះមានសមាជិក១១រូប។
នេះជាតួនាទីដ៏ឧត្តុង្គឧត្តមគួរជាទីមោទននេះ ពិតជាសក្តិសមទៅនឹងគុណសម្បត្តិ និង ស្នាដៃដ៏ច្រើនលើសលប់របស់ សម្តេចកិត្តិសង្គហបណ្ឌិត និងជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប ដែលបានតស៊ូពុះពារ ចូលរួមចំណែកបម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសស្តែង ឱ្យឃើញនូវជំនឿទុកចិត្តមកលើ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម នាំមកនូវការអភិវឌ្ឍរីកចម្រើន និងភាព សុខដុមរមនាក្នុងសង្គមជាតិ ៕


