បើកការដ្ឋានស្ថាបនាផ្លូវ ដាក់ប្រព័ន្ធលូនិងដាក់ភ្លើងសូឡាបំភ្លែផ្លូវ១០០កំប្លេរក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ មានចំនួន ០៥ គម្រោង
ភ្នំពេញ៖នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសង្កាត់ច្រាំងចំរេះទី២ បានរៀបចំពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលខណ្ឌ ប្រធាន និងអនុប្រធានការិយាល័យពាក់ព័ន្ធ មន្ត្រីបច្ចេកទេស លោកចៅសង្កាត់ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ ស្មៀន ប៉ុស្តិ៍ មេភូមិ ប្រជាការពារ ប្រជាពលរដ្ឋ និង ក្រុមហ៊ុនទទួលការ សរុប ១០០នាក់ ស្រី៧៣នាក់។
គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ មានចំនួន ០៥ គម្រោងរួមមាន ៖ ១-ដាក់ប្រព័ន្ធលូមូលថ្មី ទំហំមុខកាត់ ០.៥០ម ប្រវែង ៦២០ម ស្ថិតនៅភូមិខ១ ភូមិឃ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២-ស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៥កន្លែង ទំហំមុខកាត់ ០.៦០ម ប្រវែង៥.១៩១ម ស្ថិតនៅភូមិខ១ ភូមិខ២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣-ស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៣កន្លែង ទំហំមុខកាត់ 0.៨០ម ប្រវែង៤.៥០២ម ស្ថិតនៅភូមិខ១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៤-ជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង៣៧៤ម ទទឹង៣.២៦ម កម្រាស់០.១២ម ស្ថិតនៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៥-ដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ១០០កំប្លេ ស្ថិតនៅ ភូមិក ភូមិខ១ ភូមិខ២ សង្កត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

