អង្គទូតប្រចាំនៅកម្ពុជាទីភ្នាក់ងារ UN និងអង្គការមិនមែនរដ្ឋាភិបាលចុះពិនិត្យទីតាំងទម្លាក់គ្រាប់បែកនៅវត្តតាមាន់សែនជ័យនិងគ្រាប់បែក MK84 ទម្ងន់១តោននៅស្រុកបន្ទាយអំពិល
បន្ទាយមានជ័យ–ឧត្តមមានជ័យ៖ បណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ កាលពីពេលថ្មីៗនេះ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ពិធីនេះសម្របសម្រួលពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ បណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល បានបន្តចុះពិនិត្យទីតាំងទម្លាក់គ្រាប់បែកនៅវត្តតាមាន់សែនជ័យ ព្រមទាំងចុះពិនិត្យទីតាំងគ្រាប់បែក MK-84 ដែលទាហានថៃបានទម្លាក់នាពេលកន្លងមក នៅឃុំគោកមន ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រី CMAC ផងដែរ៕

