ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងធានជីនប្រទេសចិន

90

ធានជីនចិន៖នៅវេលាម៉ោងជាង១រសៀល ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់ទីក្រុងធានជីន ប្រទេសចិនហើយ ប្រកបដោយសុខសុវត្ថិភាព។ 

នៅព្រលានយន្តហោះក្នុងទីក្រុងធានជីន, ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ទទួលបានការអញ្ជើញទទួលស្វាគមន៍ប្រកប ដោយ ភាព កក់ក្តៅពីសំណាក់លោក HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិននិងមន្ត្រីស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសចិន។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅទីក្រុងធានជីន ប្រទេសចិន កាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុង ធាន ជីន ប្រទេសចិននាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀង ហៃបូក តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។

អមដំណើរសម្ដេចមហាបវរធិបតី ទៅកាន់ប្រទេសចិននាពេលនេះ រួមមានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភា ពាណិជ្ជ កម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃការអញ្ជើញចូលរួម កិច្ចប្រជុំ នេះ សម្ដេចមហាបវរធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាពាក់ព័ន្ធមូលបទនៃកិច្ច ប្រជុំ កំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើក កម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្ដេចមហាបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ក៏នឹងរំពឹងជួបជាមួយថ្នាក់ ដឹកនាំ ជា ដើម្បី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេ ភាគីផងដែរ។

សូមបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋ កិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលវិវត្តចេញពី «ក្រុមប្រទេស៥សៀងហៃ (S5G)» ដែលបង្កើតឡើងនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៩៦ ដែលមានសមាជិក ចំនួន ៥ប្រទេស រួមមានចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី និងតាហ្ស៊ីគីស្ថាន ក្នុងគោល បំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគាំទ្របំពេញឱ្យគ្នាទៅវិញទៅមក ក្នុង ចំណោមរដ្ឋជាសមាជិក ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងសន្តិសុខ។ អង្គការតំបន់នេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០០១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមេដឹកនាំ៦ប្រទេស គឺចិន កាហ្សាក់ ស្ថាន កៀកហ្គីស្ថាន រុស្សី តាហ្ស៊ីគីស្ថាន និងអ៊ុចបេគីស្ថាន។ 

ការបង្កើតអង្គការនេះ ជាផ្លូវការតាមរយៈធម្មនុញ្ញនៃអង្គការសហប្រតិបត្តិការ សៀង ហៃ បានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០០៣។

គិតមកដល់ពេល នេះ មានរយៈពេល ២៤ឆ្នាំហើយ ដែលអង្គការតំបន់ដ៏ធំមួយនេះ បាន បង្ហាញការលូតលាស់យ៉ាងឆាប់រហ័ស ភាពចាស់ទុំ រឹងមាំ វិបុលភាព និងការឯក ភាព គ្នា ដោយមានការចូលរួមពីបណ្តាប្រទេសធំៗនានា ដូចជាប្រទេសឥណ្ឌា និងប៉ាគី ស្ថាន ក្នុងឆ្នាំ២០១៧ និងប្រទេសអ៊ីរ៉ងនៅក្នុងឆ្នាំ២០២២ ហើយបានធ្វើកិច្ចសហ ប្រតិ បត្តិការជាមួយប្រទេសសង្កេតការណ៍របស់ខ្លួន ដែលរួមមានប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី។ ជាមួយគ្នានោះ កម្ពុជា ជាប្រទេសមួយនៃដៃគូពិភាក្សា ផង ដែរ។

ក្នុងឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលនឹង ប្រព្រឹត្ត នៅទីក្រុងធានជីន (Tainjin) ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុម ប្រឹក្សារដ្ឋលើកទី២៥ ក្នុងនោះប្រមូលផ្តុំមេដឹកនាំមកចូលរួមជាង២០ប្រទេស និង ប្រធាន អង្គការចំនួន១០ កិច្ចប្រជុំកំពូលនេះ ពិតជាមានន័យគ្រប់ជ្រុងជ្រោយ សម្រាប់ តំបន់និយាយដោយឡែក និងនិយាយជារួមក្នុងសកលលោកទាំងមូល ក្នុងការកសាង ភាពធន់ការទូតនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខ សមា ហ រ ណកម្មទ្វេភាគី និងពហុភាគី ដើម្បីផ្តួចផ្តើមការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ២ធំៗ រួមមានកិច្ច សហ ប្រតិបត្តិការឌីជីថល និងយុទ្ធសាស្រ្តសន្តិសុខសៀងនិងថាមពល ដើម្បីគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាអតិប្បរមា នៃភាពរឹង មាំ គ្រប់បណ្តារដ្ឋភាគី ក្រោមប្រធានបទ វិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ បានបន្តវិវឌ្ឍជាវេទិកាថាមវន្ត សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ក្នុង នោះប្រទេសជាសមាជិករួមមាន៖ ចិន ឥណ្ឌា រុស្ស៊ី អ៊ីរ៉ង់ និងប្រជាជាតិអាស៊ីកណ្តាល បានរួមគ្នាបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការតភ្ជាប់ និងការ រួមបញ្ចូលគ្នានៃឧស្សាហកម្មទំនើបកម្ម៕

អត្ថបទដែលជាប់ទាក់ទង