ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ីជីនពីងប្រាប់លោកនាយករដ្ឋមន្ត្រីឥណ្ឌាម៉ូឌី៖នាគចិននិងដំរីឥណ្ឌាត្រូវតែធ្វើជាមិត្តនឹងគ្នា

106

លោក ស៊ី ជីនពីង ប្រាប់លោកនាយករដ្ឋមន្ត្រីឥណ្ឌាម៉ូឌី៖ នាគចិន និងដំរីឥណ្ឌា ត្រូវតែធ្វើជាមិត្តនឹងគ្នា

ក្រុងធៀនជីងប្រទេសចិន៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហាថា៖ចិន និងឥណ្ឌាដែលជាប្រទេស២ មានប្រជាជនច្រើនជាងគេនៅលើពិភពលោកចាំបាច់ត្រូវតែធ្វើជាមិត្តនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post។ 

នៅឯជំនួបនាឱកាសនៃកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ក្នុងទីក្រុង Tianjin ស្ថិតនៅភាគខាងជើងប្រទេសចិន លោក ស៊ី ជីនពីង បានប្រាប់លោក ម៉ូឌីថាប្រទេសទាំង២ អាចក្លាយជាអ្នកជិតខាងល្អ ហើយដើរតួនាទីចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងចំណោមបណ្ដាប្រទេស Global South។ «ចិន និងឥណ្ឌាគឺជាប្រទេស២ មានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។ ពួកយើងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងជាផ្នែកមួយនៃក្រុមប្រទេស Global South…ដូច្នេះវាជារឿងសំខាន់បំផុតដែលត្រូវតែធ្វើជាមិត្តនឹងគ្នា ជាអ្នកជិតខាងល្អ ហើយសម្រាប់នាគ(ចិននិងដំរី (ឥណ្ឌាចាំបាច់ត្រូវធ្វើជាមិត្តនឹងគ្នា»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ី ជីនពីង ប្រាប់លោក ម៉ូឌី។ 

គួរបញ្ជាក់ថា ក្នុងសារបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ម៉ូឌី ដែលបាន និងកំពុងធ្វើទស្សនកិច្ចជាលើកដំបូងក្នុងប្រទេសចិន ក្នុងរយៈពេល៧ឆ្នាំមកនេះ បាននិយាយថាចិន និងឥណ្ឌា បានធ្វើដំណើរឆ្ពោះទៅមុខក្នុងទិសដៅវិជ្ជមានចាប់តាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយថាឥណ្ឌាប្ដេជ្ញាចិត្តចំពោះការធ្វើឱ្យទំនាក់ទំនងជាមួយចិន មានភាពល្អប្រសើរឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង