សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
ប្រទេសចិន៖នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិកាអង្គការសហប្រជាជាតិ។
ជួបនេះធ្វើឡើងនៅប្រទេសចិន គ្រាដែលសម្តេចមហាបវរធិបតី និងលោក António Guterres អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំពាក់ព័ន្ធ៕

