ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព

83

ប្រទេសចិន៖ក្រោយពេលបញ្ចប់បេសកកម្មការងារដ៏មមាញឹករយៈពេល៣ថ្ងៃនៅលើទឹក ដី ប្រទេសចិននៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញ ទៅ ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅ ប្រទេស ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ ខាង លើ ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន ឯកឧត្ដមស៊ី ជីនពីង, ឯកឧត្ដមវ៉ាង ហ៊ូនីញ ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន, ឯកឧត្ដម ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, ឯកឧត្ដម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្ដម ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, ឯកឧត្ដមKhadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងឯកឧត្ដម អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង