បណ្ដាញប្រព័ន្ធលូរំដោះទឹកថ្មីគឺមានសារៈសំខាន់ក្នុងការគ្រប់គ្រងទឹកភ្លៀងនឹងការរក្សាអនាម័យបរិស្ថានក្នុងក្រុងព្រះវិហារ បានល្អប្រសើរ
ព្រះវិហារ៖ការងារស្ថាបនាប្រព័ន្ធលូរំដោះទឹកថ្មីដោយក្រុមការងារបច្ចេកទេស មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានរួចរាល់ហើយមើលឃើញពីស្ថានភាពទឹកភ្លៀងហូរនៅក្នុងក្រុងព្រះវិហារ (ផ្លូវម្លូព្រៃ) ដែលកន្លងមកធ្លាប់មានបញ្ហាទឹកលិច ទឹកដក់លើផ្លូវរៀងរាល់ពេលភ្លៀងធ្លាក់ ម្ដងៗប៉ុន្តែនៅពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងមុន។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២កញ្ញា២០២៥នេះថា៖ហេតុដូចនេះហើយដើម្បីថែរក្សាប្រព័ន្ធលូឱ្យបានមានប្រសិទ្ធភាពរឹងមាំនឹងប្រើប្រាស់បានយូអង្វែង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសហការណ៌ជាមួយមន្ទីរទី១កុំបោះសម្រាមឬកាកសំណល់ផ្សេងៗចូលក្នុងប្រព័ន្ធលូ។ទី២កុំចាក់ដីខ្ពស់ជាងផ្លូវ ឬលុបលូ និងប្រឡាយទឹក,ទី៣សូមចូលរួមថែក្សាផ្លូវ ថែរក្សាប្រព័ន្ធបង្ហូរទឹកឲ្យនៅល្អដូចដើម។
លោកប្រធានបន្ថែមថា៖ការចូលរួមរបស់បងប្អូនគឺជាការរួមចំណែកក្នុងការក្នុងការថែរក្សាបរិស្ថានស្អាត និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃសុខុមាលភាពរួមគ្នាក្នុងសហគមន៍យើង។
លោកប្រធានក៏បានសូមស្នើបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ និងរាយការណ៍បញ្ហាផ្សេងៗប្រសិនបើមានបញ្ហា សូមមេត្តាកុំប្រាប់ ទៅFacebook អីសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានមុនឬរាយការណ៌មកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីដោះស្រាយទាន់ពេល។ប្រព័ន្ធលូរំដោះទឹកថ្មីនៅក្រុងព្រះវិហារគឺជាសមិទ្ធផលសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងនិងរក្សាអនាម័យក្នុងក្រុង៕

