ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនដឹកនាំគណៈប្រតិភូកម្ពុជាមកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីបញ្ចប់បំពេញទស្សនកិច្ចនិងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

84

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចតេជោប្រធានព្រឹទ្ធសភា បានពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង