គណបក្សភូមិចៃថៃដាក់សំណើទៅប្រធានសភាដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីបន្ទាប់ពីនាយករដ្ឋមន្រ្តីស្តីទីសុំព្រះមហាក្សត្ររំលាយសភា
ក្រុងបាងកក៖នាថ្ងៃពុធ ទី៣ ខែកញ្ញា គណបក្សភូមិចៃ បានដាក់សំណើទៅកាន់ប្រធានសភានៃប្រទេសថៃ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីឱ្យបានឆាប់ៗ បន្ទាប់ពីមេដឹកនាំភូមិចៃថៃ លោក Anutin Charnveerakul បានប្រកាសពីការបង្កើតរដ្ឋាភិបាលសំឡេងភាគតិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។
គួរបញ្ជាក់ថា ស្ថានការណ៍វិវត្តន៍ចុងក្រោយបំផុតនៃនយោបាយថៃ គឺកើតមានឡើង ស្របពេលនាយករដ្ឋមន្រ្តីស្តីទី លោក Phumtham Wechayachai កំពុងរង់ចាំចម្លើយពីព្រះមហាក្សត្រថៃ ដើម្បីរំលាយសភា ដែលនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរៀបចំការបោះឆ្នោតសកលសាជាថ្មីតែម្តង៕
