ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត»

81

ភ្នំពេញ៖នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការ គណៈ រដ្ឋ មន្ត្រី បានបើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាន នៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត»។ 

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ 

វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានធ្វើបទបង្ហាញដោយលោកបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេ ខា ធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និងលោក អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក និងជា អគ្គ លេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការ គណៈរដ្ឋមន្រ្តី ព្រមទាំងតំណាងគណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ និងអង្គភាព ចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី មានចំនួនជាងប្រមាណ៥០០នាក់។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ឆែម គាតរិទ្ធី បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ថាម ពល និងជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក «ការពង្រឹង និង ការ កែទម្រង់ស្ថាប័ន» ជាចំណុចស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ហើយបំពេញការងារនៅក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងមុំទី៤ «ការលើក កម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់និងប្រព័ន្ធយុត្តិធម៌» ដែលមានគោលដៅ ពង្រឹង គោលការណ៍នីតិរដ្ឋដែលរួមចំណែកធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារ ណៈនិងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ក្នុងឱកាសនោះ លោក ស៊ា ម៉ៅ បានគូសរំលេចថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដែលជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ផងដែរនោះ ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៧លើករួចមកហើយ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងច្បាប់។ 

លោកបន្តថា ទន្ទឹមគ្នានេះផងដែរ អស់រយៈពេលជាង១ឆ្នាំមកនេះ ក្រោយរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត តាមរយៈអនុក្រឹត្យលេខ១៧០ កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអ្នកច្បាប់ សង្កេតឃើញថាសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន បានដាក់ឆ្លងតាមរយៈយន្តការទីស្តីការគណៈរដ្ឋមន្រ្តី នៅពុំទាន់មានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយតាមគោលការណ៍ណែនាំនៅទ្បើយ។ ហេតុនេះ ហើយ ទើបក្រុមប្រឹក្សាអ្នកច្បាប់រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទខាងលើនាព្រឹកនេះ ដែលជាលើកទី៣ក្នុងឆ្នាំ២០២៥ មានគោលដៅសំខាន់ដើម្បីពង្រឹងសមត្ថភាពនិងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា៕

អត្ថបទដែលជាប់ទាក់ទង