ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្មេងទំនើង២ក្រុម ហិង្សាវាយគ្នាទៅវិញទៅមកដោយប្រើដំថ្មគប់គ្នា 

91

ភ្នំពេញ ៖ លោកឧត្ថមសេនីយ៌ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងដឹកនាំផ្ទាល់ ដោយលោក ផល មេសា អធិការរងខណ្ឌចំការមន ទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានចុះឃាត់ខ្លួន២ក្រុម ករណីហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោយចេតនា (យកដំថ្មគប់គ្នា និងវាយគ្នាទៅវិញទៅមក) ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្រុមទី០១ រហ័ស នាមក្រុម DC (ក្រុមដើមឆត័) ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ៖

១-ជនសង្ស័យឈ្មោះ ឆៃ វិច្ឆិកាភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

២-ជនសង្ស័យឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

៣-ជនសង្ស័យឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុ័ងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៤-ជនសង្ស័យឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៥-ជនសង្ស័យឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរលាងឡាន ។

៦-ជនសង្ស័យឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

ចំណែកក្រុមទី២ រហ័សនាមក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់៖

១-ជនសង្ស័យឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

២-ជនសង្ស័យឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៣-ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៤-ជនសង្ស័យឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៥-ជនសង្ស័យឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ក្នុងសមត្ថកិច្ច បានដកហូតសំភារៈមួយចំនួន រួមមាន ៖ ដុំថ្មចំនួន០២ដុំ ទូរសព្ទចំនួន០៧គ្រឿង ។

នគរបាលបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ ជនសង្ស័យឈ្មោះ ហៃ យ៉ាកូ និងជនសង្ស័យ ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី និងជនសង្ស័យឈ្មោះ អាត បញ្ញា (គេចខ្លួន) ជនសង្ស័យឈ្មោះ ណាក់ (គេចខ្លួន) ជិះម៉ូតូ០២គ្រឿង ដែលមានរហ័សនាម ក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) បានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើក្រុមភាគីម្ខាងទៀត ដែលមានរហ័សនាមក្រុម DC (ក្រុមដើមឆត័) នៅចំនុចកើតហេតុខាងលើ ធ្វើខូចខាតម៉ូតូ ចំនួន០១គឿងម៉ាក C125 បន្ទាប់មកជនសង្ស័យឈ្មោះ ផុន ម៉េងហួត ជនសង្ស័យឈ្មោះ រ៉ា វិសាល នឹងជនសង្ស័យឈ្មោះ ណាង (គេចខ្លួន) ដែលជាក្រុម DC (ក្រុមដើមឆត័) បានជិះម៉ូតូ១គ្រឿង ដេញវាយជនសង្ស័យខាងលើវិញ រហូតដល់ស្ពានឫស្សីកែវ បណ្ដាលអោយក្រុមជនសង្ស័យ រហ័សនាមក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) បុកជាមួយអ្នកដំណើរតាមផ្លូវបណ្ដាលអោយដួល និងរងរបួស រួចក៏ជិះម៉ូតូគេចខ្លួន លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ទេស លីម៉េង ជនសង្ស័យឈ្មោះ ឡាយ ហៃ នឹង ជនសង្ស័យឈ្មោះ ង៉ែត គីមសេង នឹងសង្ស័យឈ្មោះហេង (គេច) ជិះម៉ូតូ២គ្រឿងដែលជាក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ខឹងនឹងក្រុមDC(ក្រុមដើមឆត័) បានខឹងដេញវាយលើបក្ខពួកក្រុមខ្លួន នឹងធ្លាប់មានទំនាស់ជាមួយនឹងគ្នាជិត២ខែមកហើយ រួចមកជនសង្ស័យឈ្មោះទេស លីម៉េង បានយកដុំថ្មគប់ទៅលើក្រុមDC (ក្រុមដើមឆត័) ក៏ត្រូវបានជនសង្ស័យឈ្មោះ ញ៉ែម វង្សា ចាប់ជនសង្ស័យឈ្មោះ ទេស លីម៉េង នឹងបានធ្វើសកម្មភាពវាយជនសង្ស័យ ទេស លីម៉េង ហើយក្រុមជនសង្ស័យខាងលើ រហ័សនាមក្រុម DC (ក្រុមដើមឆត័) បានធ្វើសកម្មភាពព្រួតវាយនឹងធាក់ទៅលើជនសង្ស័យឈ្មោះ ទេស លីម៉េង បណ្ដាលអោយរបួសខ្នង និងមុខ ហើយបន្ទាប់មក ត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ ល្បាត ចុះជួយអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២ក្រុម យកមកប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ។បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ចំណែកបក្ខពួកនៅសេសសល់ កំលាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង