ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីហៅលោក Anutin «មិត្តចាស់រួមសុខរួមទុក្ខ» និងបានអញ្ជើញមកទស្សនកិច្ចម៉ាឡេស៊ីដើម្បីពិភាក្សាបញ្ហាព្រំដែនថៃ-កម្ពុជា

152

កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា លោកបានទាក់ទងតាមទូរស័ព្ទទៅកាន់លោក Anutin Charnvirakul កាលពីល្ងាចថ្ងៃទី៧កញ្ញាដើម្បីអបអរសាទរចំពោះការតែងតាំងលោកជាផ្លូវការជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ នេះបើយោងតាមសំណេរនៅលើបណ្តាញទំនាក់ទំនងផ្លូវការរបស់លោក។

នៅក្នុងសារមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា «ខ្ញុំបានសម្តែងការអបអរសាទរ ព្រោះឯកឧត្តម (Anutin) គឺជាមិត្តចាស់ម្នាក់ដែលតែងតែរួមសុខទុក្ខជាមួយខ្ញុំ»។

លោកបានបន្ថែមថា លោកក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃថ្មីរូបនេះ ឲ្យមកបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ រួមទាំងការរឹតចំណងទំនាក់ទំនងទ្វេភាគី, ការវិវត្តនៅព្រំដែនថៃ-កម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Anutin បានបញ្ជាក់ថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ហើយលោកទន្ទឹងរង់ចាំជំនួបជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីភ្លាមៗបន្ទាប់ពីនោះ៕

អត្ថបទដែលជាប់ទាក់ទង